L. Giussani, Il rischio educativo - cambogiano

ប្រថុយប្រថានក្នុងការអប់រំ

luigi giussaniCatholic Student centre Prey Veng 2010
Seiten: 122


គំនិតសំខាន់នៃការអប់រំសម្រាប់យុវជន គឺសង្គមមួយអាចស្ថាបនាទៅមុខបាន ដោយសារយុវជន។ ដូចនេះ អាទិភាពចម្បងបំផុតក្នុងសង្គមមួយគឺ ការអប់រំយុវជន (តែក្នុងការអនុវត្តជាក់ស្តែងនាពេលបច្ចុប្បន្នច្រើនតែផ្ទុយពីនេះ)។
ក្នុងគ្រប់សកម្មភាពនៃសំណេរទាំងអស់របស់យើង សុទ្ធតែស្ថិត ក្រោមប្រធានបទតែមួយ៖ តើយើងត្រូវអប់រំយ៉ាងដូចម្តេច? តើការអប់រំពិតប្រាកដ ពោលគឺការអប់រំដែលសមស្របនឹងតម្រូវការរបស់មនុស្ស (គឺអ្វីៗ ទាំងអស់ដែលនាំអោយមនុស្សម្នាក់ៗបានពេញលក្ខណៈ) វិវត្តទៅមុខយ៉ាងដូចម្តេចនិងមានអត្ថន័យយ៉ាងណា? ការអប់រំសំរាប់មនុស្សគឺប្រព្រឹត្តទៅតាម លក្ខណៈដើមនៅក្នុងខ្លួនយើងពីមនុស្សម្នាក់ទៅម្នាក់ទៀតមិនដូចគ្នាទេ ទោះ បីជាចិត្តមនុស្សម្នាក់មានធាតុផ្សំមូលដ្ឋានដូចគ្នាក៏ដោយ។ ធាតុពិត ទោះបី ជាភាសាស័ព្ទ វប្បធម៌និងទំនៀមទម្លាប់ខុសប្លែកពីគ្នាយ៉ាងណាក្តី ក៏ចិត្ត មនុស្សមាន តែមួយ ដូចគ្នា គឺថាចិត្តរបស់ខ្ញុំដូចនឹងចិត្តរបស់មនុស្សម្នាក់ ទៀតដែលរស់នៅឆ្ងាយពីយើង នៅតាមបណ្តាប្រទេសនានាឬទ្វីប ផ្សេងៗ។

[Original title: Il rischio educativo]